The Search

The Search

កតិកាសញ្ញាវ៉ាសូរី

អង្គការសន្ធិសញ្ញាវ៉ាសូរី (អ.ស.វ.), មានឈ្មោះជាផ្លូវការថា សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភ ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូរី (ក.វ.) គឺជាសន្ធិសញ្ញាការពារជាតិរួមមួយដែលបានចុះនៅទីក្រុងវ៉ាសូរី, ប្រទេសប៉ូឡូញ រវាងសហភាពសូវៀតនិងសាធារណរដ្ឋសង្គមនិយមទិសបូព៌ាចំនួន ៧ ទៀតនៅអឺរ៉ុបកណ្តាលនិងខាងកើតនៅខែឧសភា ឆ្នាំ១៩៥៥ ក្នុងអំឡុងសង្គ្រាមត្រជាក់។ កតិកាសញ្ញាវ៉ាសូរីគឺជាការបំពេញបន្ថែមផ្នែកយោធាដល់ក្រុមប្រឹក្សាសម្រាប់ជំនួយសេដ្ឋកិច្ចជនុបត្ថម្ភ ដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋសង្គមនិយមនៅអឺរ៉ុបកណ្តាលនិងខាងកើត។ កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងបន្ទាប់ពីអាល្លឺម៉ង់ខាងលិចត្រូវបានរាប់បញ្ចូលទៅក្នុងអង្គការណាតូ ក្នុងឆ្នាំ១៩៥៥ ដែលជាផ្នែកមួយនៃសន្និសីទទីក្រុងប៉ារីសនិងទីក្រុងឡុងដ៍នាឆ្នាំ១៩៥៤ ប៉ុន្តែអ្នកខ្លះបានគិតថា កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដោយសារតែសូវៀតចង់រក្សាការគ្រប់គ្រងកងកម្លាំងយោធានៅអឺរ៉ុបកណ្តាលនិងខាងកើត។

Wikipedia · CC BY-SA