The Search

The Search

ក្លឹបបាល់ទាត់បារសេឡូណា

ក្លិបបាល់ទាត់

ក្លិប​បាល់​ទាត់​បារសេឡូណា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បារសេឡូណា (Barcelona) និង បារសា (Barça)។ បារសេឡូណា​ជា​ក្លិប​បាល់ទាត់​អេស្ប៉ាញ​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​បារសេឡូណា​។ ក្លិប​បារសេឡូណា​លេង​នៅ​ក្នុង​ឡា លីហ្គា ដែល​ជា​លីក (League) កំពូល​របស់​អេស្ប៉ាញ ហើយ​ជា​ក្លិប​មួយ​ក្នុង​ចំណោម​ក្លិប​បី​​ដែល​មិន​ដែល​ធ្លាក់​ចេញ​ពី​លីក​កំពូល​នេះ ដែល​ក្លិប​ពីរ​ទៀត​គឺ​អាតឺឡិតិកប៊ីបាវ និង រៀលម៉ាឌ្រីដ ។បច្ចុប្បន្ន​ក្លិប​នេះ​ជា​ក្លិប​ជើងឯក​នៅ​អេស្ប៉ាញ​និង​នៅ​អ៊ឺរ៉ុប។

Wikipedia · CC BY-SA