The Search
ក្លឹបបាល់ទាត់រៀលម៉ាឌ្រីដ
ក្លិបបាល់ទាត់រៀលម៉ាឌ្រីដ ត្រូវបានគេស្គាល់ថាជារៀលម៉ាឌ្រីដ និង រៀល (Real)។ រៀលម៉ាឌ្រីដជាក្លិបបាល់ទាត់អេស្ប៉ាញមួយមានមូលដ្ឋាននៅក្រុងម៉ាឌ្រីដ។ ក្លិបរៀលម៉ាឌ្រីដលេងនៅក្នុងឡា លីហ្គា ដែលជាលីក (League) កំពូលរបស់អេស្ប៉ាញ ហើយជាក្លិបមួយក្នុងចំណោមក្លិបបីដែលមិនដែលធ្លាក់ចេញពីលីកកំពូលនេះ ដែលក្លិបពីរទៀតគឺអាតឺឡិតិកប៊ីបាវ និង ប៉ារសេឡូណា (Barcelona)។បច្ចុប្បន្នក្លិបនេះជាក្លិបជើងឯកនៅអេស្ប៉ាញនិងនៅអ៊ឺរ៉ុប។
Wikipedia · CC BY-SA