The Search
ហុងគ្រី
ប្រទេសហុងគ្រី គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ហុងគ្រីបានគ្របដណ្តប់លើផ្ទៃដីសរុប ៩៣,០៣០ គីឡូម៉ែត្រការ៉េ ហើយមានព្រំប្រទល់ជាប់នឹងប្រទេសជាច្រើនដូចជា ប្រទេសស្លូវ៉ាគីនៅភាគខាងជើង អ៊ុយក្រែននៅភាគឦសាន រ៉ូម៉ានីនៅភាគខាងកើតនិងអាគ្នេយ៍ ប្រទេសស៊ែប៊ីនៅភាគខាងត្បូង ក្រូអាស៊ីនិងស្លូវេនីនៅភាគនិរតី និងប្រទេសអូទ្រីសនៅភាគខាងលិច។ ហុងគ្រីមានចំនួនប្រជាជនប្រមាណជិត ១០ លាននាក់ដោយភាគច្រើនជាជនជាតិហុងគ្រី និងជនជាតិរ៉ូមមួយភាគតូច និងមានភាសាហុងគ្រីជាភាសាផ្លូវការ។ រដ្ឋធានី និងទីក្រុងធំបំផុតរបស់ប្រទេសនេះមានឈ្មោះថា ប៊ុយដាប៉ែស។
Wikipedia · CC BY-SA