The Search

The Search

អ៊ីស្តង់ប៊ុល

អ៊ីស្តង់ប៊ុល គឺជាទីក្រុងធំជាងគេ នៅក្នុងប្រទេសតួកគី ដែលបង្កើតបានជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេស។ ដោយមានប្រជាជនជាង ១៥ លាននាក់ វាជាជម្រករបស់ ១៨% នៃចំនួនប្រជាជនតួកគី ។ អ៊ីស្តង់ប៊ុលគឺជាទីក្រុងមួយក្នុងចំណោមក្រុងធំជាងគេនៅអឺរ៉ុប និងនៅលើពិភពលោកតាមចំនួនប្រជាជន។ វាជាក្រុងមួយនៅលើទ្វីបពីរ។ ប្រហែលពីរភាគបីនៃចំនួនប្រជាជនរបស់ខ្លួនរស់នៅក្នុង ទ្វីបអឺរ៉ុប និងនៅសល់នៅ អាស៊ី ។ អ៊ីស្តង់ប៊ុលស្ថិតនៅលើច្រកសមុទ្រ បូសហ្វ័ររុស ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក នៅភាគពាយ័ព្យនៃប្រទេសទួរគី រវាង សមុទ្រម៉ាម៉ារ៉ា និង សមុទ្រខ្មៅ ។ ផ្ទៃដីរបស់វាមានទំហំ 5,461 square kilometres (2,109 sq mi) ស្ថិតនៅជាប់នឹងខេត្តអ៊ីស្តង់ប៊ុល។

Wikipedia · CC BY-SA