The Search

The Search

ផ្លាតូ

ផ្លាតូ / ប្លាតុង គឺជា​ទស្សនវិទូ​ក្រិច​បុរាណ ដែល​បាន​រួម​ចំណែក​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​ទស្សនវិជ្ជា​លោកខាងលិច​ជាមួយ​គ្រូ​របស់​គាត់ សូក្រាត និង​សិស្ស​របស់​គាត់ អារីស្តូត​។ ផ្លាតូ ក៏​ជា​គណិតវិទូ អ្នកនិពន្ធ​នៃ​ទស្សនវិជ្ជា​បែប​សន្ទនា និង​ជា​អ្នកបង្កើត​សាលា​ទស្សនវិជ្ជា​ជាន់ខ្ពស់​អាកាដឺមី (Academi) នៅ​ក្រុងអាតែន ដែល​ជា​វិទ្យាស្ថាន​គរុវិជ្ជា​ជាន់ខ្ពស់​ដំបូងបង្អស់​នៅ​លោកខាងលិច​។ ផ្លាតូ​គឺជា​សិស្ស​របស់​សូក្រាត និង​បាន​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ការ​ត្រិះរិះ​របស់​សូក្រាត ដូច​ដែល​ផ្លាតូ​បាន​និយាយ​ថា​ការ​ស្លាប់​របស់​គ្រូ​គាត់​គឺជា​រឿង​អយុត្តិធម៌​បំផុត​។

Wikipedia · CC BY-SA