The Search
អេហ្ស៊ីប
ប្រទេសអធិបតេយ្យភាពរវាងអាហ្វ្រិកខាងជើងនិងអាស៊ី
ប្រទេសអេហ្ស៊ីប ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប គឺជាប្រទេសឆ្លងទ្វីបមួយដែលលាតសន្ធឹងពីជ្រុងប៉ែកឦសាននៃទ្វីបអាហ្វ្រិក ដល់ជ្រុងភាគនិរតីនៃទ្វីបអាស៊ី តាមរយៈឧបទ្វីបស៊ីណៃ។ ប្រទេសនេះមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង ដែនជ្រោយកាសា (ប៉ាឡេស្ទីន) និងអ៊ីស្រាអែលនៅភាគឦសាន សមុទ្រក្រហមនៅទិសខាងកើត ប្រទេសស៊ូដង់នៅភាគខាងត្បូង និងលីប៊ីនៅភាគខាងលិច។ ឈូងសមុទ្រអាកាបានៅភាគឦសានបានបំបែកប្រទេសអេហ្ស៊ីប ពីប្រទេសហ្ស៊កដានី និងអារ៉ាប៊ីសាអ៊ូឌីត។ គែរគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈដែលក្រុងអាឡិចសាន់ឌ្រីដែលជាទីក្រុងធំបំផុតទីពីរ គឺជាមជ្ឈមណ្ឌលឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់នៅឯឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ដោយមានប្រជាជនប្រមាណ ១០០ លាននាក់ អេហ្ស៊ីបគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី ១៤ នៅលើពិភពលោក។
Wikipedia · CC BY-SA