The Search

The Search

ម៉ិកស៊ិក

ប្រទេសម៉ិកស៊ិក ដោយមានឈ្មោះជាផ្លូវការថា សហរដ្ឋម៉ិកស៊ិក គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃទ្វីបអាមេរិកខាងជើង។ ប្រទេសនេះមានព្រំដែនខាងជើងជាប់សហរដ្ឋអាមេរិក ឯភាគខាងត្បូងនិងខាងលិចជាប់មហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសក្វាតេម៉ាឡា បេលីស និងសមុទ្រការ៉ាអ៊ីបនៅភាគអាគ្នេយ៍ និងទិសខាងកើតជាប់ជាមួយឈូងសមុទ្រម៉ិកស៊ិក។ ម៉ិកស៊ិកគ្របដណ្តប់លើផ្ទៃដី ១,៩៧២,៥៥០ គីឡូម៉ែត្រការ៉េដែលធ្វើឱ្យវាជាប្រទេសធំបំផុតទី១៣ និងមានចំនួនប្រជាជនរស់នៅប្រមាណ ១២៦,០១៤,០២៤ នាក់ដែលនាំឱ្យម៉ិកស៊ិកជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងទីដប់។ ប្រទេសម៉ិកស៊ិកជារដ្ឋសហព័ន្ធដែលមានរដ្ឋចំនួន ៣១ ដោយមានទីក្រុងម៉ិកស៊ិកជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេស។ ទីក្រុងធំៗបន្ទាប់រួមមាន៖ ក្វាដាឡាហារ៉ា ម៉ុងតេរី ពូអេប្លា តូលូកា ទីហ្វ័រណា ទីក្រុងច្វារ៉េស និងលេអន។ល។

Wikipedia · CC BY-SA