The Search
ឆែក
ប្រទេសឆែក ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋឆែក គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ប្រទេសនេះមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ ខាងត្បូងជាប់នឹងអូទ្រីស ខាងកើតជាប់នឹងស្លូវ៉ាគី និងទិសឦសានជាប់នឹងប៉ូឡូញ។ សាធារណរដ្ឋឆែកគឺពោរពេញទៅដោយតំបន់ខ្ពង់រាបដែលគ្របដណ្ដប់លើផ្ទៃដីសរុប ៧៨,៨៧១ គីឡូម៉ែត្រការ៉េ ជាមួយនឹងអាកាសធាតុទ្វីបសើម និងបែបមហាសមុទ្រ។ រដ្ឋធានី និងទីក្រុងធំបំផុតគឺ ប្រាក ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន ប្រេណូ និង អូស្ត្រាវ៉ាជាដើម។
Wikipedia · CC BY-SA