The Search

The Search

ចក្រភពរ៉ូម

ចក្រភព​រ៉ូម គឺជា​សម័យកាល​នៃ​អរិយធម៌​រ៉ូម​បុរាណ ដែល​មាន​លក្ខណៈ​អត្តាធិបតេយ្យ​ពី​រដ្ឋអំណាច និង មាន​វិសាលភាព​ដ៏​ធំ​លាតសន្ធឹង​នៅ​អឺរ៉ុប និង​ជុំវិញ​សមុទ្រមេឌីទែរ៉ានេ​ទាំងមូល​។ ពាក្យ "ចក្រភព​រ៉ូម" ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពណ៌នា​អំពី​រដ្ឋរ៉ូម​នៅក្នុង និង​ក្រោយ​រជ្ជកាល​របស់​អធិរាជ​ទី១​ព្រះនាម "អូហ្គុសទុស" (Augustus) ។ សាធារណរដ្ឋរ៉ូម ដែល​មាន​ចំណាស់​៥០០​ឆ្នាំ បាន​ធ្លាក់ចុះខ្សោយ​ដោយសារ​សង្គ្រាមស៊ីវិល​ជាច្រើន​។ ព្រឹត្តិការណ៍​ជាច្រើន ត្រូវ​បាន​កើតឡើង​ដោយ​ការប៉ុនប៉ង​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ពី​សាធារណរដ្ឋ​ទៅជា​ចក្រភព រួមមាន​ទាំង​ការតែងតាំង ជូលីស៍ សេសារ ជា​អ្នកកាន់អំណាច​មួយជីវិត ជ័យជម្នះ​របស់ player (អូហ្គុសទុស) នៅក្នុង​ការប្រយុទ្ធ​នៅ Actium និង ការ​ផ្ដល់​បរមងារ​ដល់ អូហ្គុសទុស ជា​អធិរាជ​ដោយ​ព្រឹទ្ធសភា​រ៉ូម ។

Wikipedia · CC BY-SA