The Search
សេអ៊ូល
សអ៊ុល ឬ សេអ៊ូល(서울특별시, 서울特別市) ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុងដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តំបន់រដ្ឋធានីជាតិសេអ៊ូល ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះអ៊ិនឆន់និងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាលនៃប្រជាជនកូរ៉េខាងត្បូងរស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបងរបស់ប្រទេស។ ដោយវាមានឋានានុក្រមជាទីក្រុងពិសេស ហេតុនេះវាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។
Wikipedia · CC BY-SA